• fsd-2

    មី​ហិរ​លំដាប់​សង្គ្រោះ​បន្ទាន់

    នរណា​ក៏​ល្បី​មី​ហិរ​៧​កម្រិត​ដែរ ​Sabayដើរ ក៏​បាន​ទៅ​សាក​រសជាតិ​ហើយ​ដែរ​រសជាតិ​គឺ​ថាហិរ​ស្រែក​រក​ម៉ាក់​តែ​ម្តង។ សម្រាប់​មី​៧​កម្រិត​នេះ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​រួម​ទាំង​មាន​ដូច​ជា​គីមឈី សាច់​គោ ប្រហិត គ្រឿងសមុទ្យ និង​បន្លែ​ទៀត​ផង។ មីហិរ​នេះ​មាន​៣​រស​ជាតិ រស​ជាតិ​សាច់​គ្រឿង​សមុទ្រ រសជាតិ​សាច់​គោ រសជាតិ​សាច់​គោ​លាយ​គ្រឿង​សមុទ្រ ។ ហើយ​មាន​ប្រាំពីរ​កម្រិត​ដូច​ជា ហិរ​កម្រិត​សម្រួល​សរសៃរ ហិរ​កម្រិត​រកម៉ែ ហិរ​កម្រិតMJ ហិរ​កម្រិត​បាត់​រសជាតិ ហិរ​កម្រិត​ខូចចិត្ត ហិរ​កម្រិត​ដង្ហើម​នាគ ហិរ​កម្រិត៩១១ ។​ បើ​ញ៉ាំ​មី​ហិរៗហើយហិរពេក ​កុំ​ភ្លេច​Pepsiណា​អាច​ជួយ​បាន។       ហាង​នេះ​មាន​ទីតាំង​នៅ​ទល់​មុខ សកលវិទ្យា​ល័យ​ប៊ែល​ធី ផ្លូវ៣៦០។ អត្ថបទ៖ ពិសី

  • feature

    រក្សាសន្យាប្រយុទ្ធនឹងមេរោគអេដស៍

    កុំភ្លេចចូលរួមទស្សនាដោយសេរីក្រោមស្មារតី ចូលរួមរក្សាសន្យាប្រយុទ្ធនឹងមេរោគអេដស៍​ នៅ​ថ្ងៃទី0១ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង ០៦ៈ៣០ ល្ងាច ដល់ ០៩ៈ៣០ យប់ នៅទីលានមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រទាំងអស់គ្នា។  

  • ម៉ូដ​បន្ទប់​គេង​ស្អាតៗ​តុបតែងតាម​​បែប​រដូវ​កាល​គ្រីស្ដស្មាស់​

      បុណ្យ​គ្រីស្គស្មាស់ គឺ​ជាបុណ្យ​ឈប់​សម្រាក​ដ៏​ធំ​មួយ​របស់​អ្នក​កាន់​សាសនា​គ្រឹស្ត។ ជា​រៀង​រាល់​ឆ្នាំ​ គេ​តែង​ធ្វើ​ការ​តុបតែង​យ៉ាង​ស្រស់​ស្អាត​ដើម្បី​អបអរ​ពិធី​បុណ្យ​មួយ​នេះ​ ដោយ​ភាគ​ច្រើន​មាន​ប្រើប្រាស់​ជា​វត្ថុ​ដែល​មាន​ពណ៌ក្រហម ស និង​បៃតង រួម​ជា​មួយ​នឹង​ភ្លើង​ពណ៌​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ម៉ូដ​បន្ទប់​គេង​តុបតែង​សម្រាប់​ទទួល​បុណ្យ​មួយ​នេះ៖       តើ​អ្នក​យល់​ថា​បន្ទប់​មួយ​ណា​តុបតែង​បាន​ស្រស់​ស្អាត​ជាង​គេ? បើ​ស្រលាញ់​ចូលចិត្ត​ អាច​ច្នៃ​ម៉ូដ​តាម​បាន​ណា រូបភាព៖ Pinterest អត្ថបទ៖ ដាលីន

  • feature-gif%e1%9f%a1

    នំ​ប៉ពារ​ផ្អែម​មួយ​១០០០រៀល​រសជាតិ​មាន​ទៅ​អន់​អី​ប៉ុន្មាន

    តាម​ពិត​ទៅ​សម្រាប់​អ្នក​នៅ​ភ្នំ​ពេញ​បើ​ចង់​ញ៉ាំ​នំប៉ពារផ្អែម​ពិបាក​រក​បន្តិច​ព្រោះ​មិន​សូវ​មាន​គេ​លក់​ប៉ុន្មានទេ​។ ថៃ្ង​នេះ​Sabayដើរ សូម​ណែនាំ​ពី​កន្លែង​លក់​នំ​ប៉ពារ​ផ្អែម​មាន​រសជាតិ​ឆ្ងាញ់​និង​តម្លៃ​សមរម្យ​គឺ​មាន​១០០០រៀលឬ២០០០រៀល ដែល​មាន​លក់​នៅ​ទល់​មុខ​សាលា​វិទ្យាល័យ​ស៊ីសុវត្ត តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោតម្ត។ បើឃ្លានកុំភ្លេចទៅរកទិញញ៉ាំណា…